ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៩និង០០នាទីនាយកដ្ឋានច្រកទ្វារទី២ និងនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបើកកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការត្រួតពិនិត្យកែសម្រួលសេចក្តីព្រាងតួនាទី ភារកិច្ចថ្នាក់ផ្នែក ចំណុះប៉ុស្តិ៍ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូប្រធាននាយកដ្ឋានច្រកទ្វារទី២ និងឯកឧត្តម ឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ ព្រមទាំងមានការចូលរួមពីសំណាក់ លោកអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យជំនាញ នាយរងការិយាល័យ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

ក្នុងកិច្ចប្រជុំនោះដែរ អង្គប្រជុំបានពិភាក្សាគ្នាទៅលើចំណុចខ្លឹមសារ នៃសេចក្តីព្រាងតួនាទីភារកិច្ចថ្នាក់ផ្នែកចំណុះប៉ុស្តិ៍ និងបានចូលរួមកែសម្រួលពាក្យពេជន៍ ខ្លឹមសារ ព្រមទាំងបានឯកភាពគ្នាលើខ្លឹមសារសេចក្តីព្រាងនោះផងដែរ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ