ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ០៧កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទី តាមរយៈប្រព័ន្ធអេឡិចត្រូនិច (Zoom Meeting) នាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបើកកិច្ចប្រជុំពិភាក្សាពង្រឹង និងណែនាំការងាររដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋាន ព្រមទាំងមានការចូលរួមពីសំណាក់លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្ត្រីក្រោមឱវាទទាំងអស់។

នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន ក៏បានមានមតិនឹករលឹក និងផ្តាំផ្ញើសួរសុខទុក្ខដល់មន្ត្រីក្រោមឱវាទទាំងអស់ ព្រមទាំងបានក្រើនរំលឹក ណែនាំបន្ថែមពាក់ព័ន្ធការងាររដ្ឋបាល ធ្វើយ៉ាងណាត្រូវបន្តការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងពង្រឹងការអនុវត្តន៍ការងារជំនាញឲ្យបានល្អប្រសើរបន្តទៀត ជាពិសេសត្រូវបន្តសហការ សម្របសម្រួលជួយការងារគ្នាទៅវិញទៅមក និងត្រូវបង្កើនសាមគ្គីភាពផ្ទៃក្នុងអង្គភាពឲ្យបានស្និតស្នាល ដើម្បីសំដៅឲ្យការបំពេញការងារប្រព្រឹត្តទៅដោយភាពរលូន និងមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានោះ ឯកឧត្តម ក៏បានអនុញ្ញាតឲ្យមន្ត្រីទាំងអស់ចូលរួមមតិ យោបល់អំពីសុខទុក្ខរបស់ខ្លួន ក៏ដូចជាលើកឡើងពាក់ព័ន្ធនឹងបញ្ហាប្រឈម សំណូមពរនៃការបំពេញការងារ ដែលបានអនុវត្តកន្លងមក ជូនអង្គប្រជុំ៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ