ព័ត៌មានថ្មីបំផុត


ស្វាយរៀង៖ នៅថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១០និង០០នាទីលោកវរសេនីយ៍ឯក ម៉ម យ៉យ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងសហការី បានទទួលជួបពិភាក្សាជាមួយប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោក ស្រី វីរះ អនុប្រធាននាយកដ្ឋាន ស្តីពីគម្រោងនៃការធ្វើឲ្យប្រសើរឡើងវិញនូវប្រព័ន្ធភ័ស្តុភារកម្មនៅកម្ពុជា ជំហានទី២ សម្រាប់រយៈពេល ៣ឆ្នាំ ពីឆ្នាំ២០២១-២០២៣។

កិច្ចពិភាក្សានេះក៏មានការចូលរួមពី លោក KOBAYASHI Kenichi តំណាងទីភ្នាក់ងារអន្តរជាតិជប៉ុន (JICA) លោកប្រធានទីស្នាក់ការត្រួតពិនិត្យ តំណាងស្ថាប័នគយនិងរដ្ឋាករ និងតំណាងសាលាខេត្តស្វាយរៀងផងដែរ។

បន្ទាប់មកប្រតិភូបានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពកកស្ទះជាក់ស្តែង នៅជុំវិញបង្គោលព្រំដែនលេខ១៧១៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ