ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១  ឯកឧត្ដម ហោ សារុនរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានអនុគណៈកម្មការបដិសណ្ឋារកិច្ច និង សម្រួលការធ្វើដំណើរនៅព្រលានយន្តហោះនិងច្រកទ្វារអន្តរជាតិនានា បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យមើលដំណើរការការងារនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងគោលបំណងដើម្បីរៀបចំសម្រួលដំណើរចូល-ចេញព្រះរាជាណាចក្រកម្ពុជា ជូនគណៈប្រតិភូ និងភ្ញៀវអន្តរជាតិ ដែលគ្រោងនឹងអញ្ជើញមកព្រះរាជាណាចក្រកម្ពុជា៕

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ