ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នៅនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៩ខែដើមឆ្នាំ២០២១ និងលើកទិសដៅការងារបន្តរបស់នាយកដ្ឋាន តាមប្រពន័្ធវីដេអូអនឡាញ (Zoom ) ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ  ឯកឧត្តមឧត្តមសេនីយ៍ឯក ជា ធា  ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា  ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុំ ផល្លា  អគ្គនាយករង ជួយអគ្គនាយកដឹកនាំនាយកដ្ឋានច្រកទ្វារទី១ និងលោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១។

ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យជំនាញទាំង៣លោកនាយ-នាយរងប៉ុស្តិ៍ និងមន្រ្តីជំនាញ ចំណុះនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ