ព័ត៌មានថ្មីបំផុត


នាព្រឹកថ្ងៃពុធ ០៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នាយកដ្ឋានច្រកទ្វារទី២ បានបើកកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារប្រចាំខែធ្នូ ឆ្នាំ២០២១ របស់នាយកដ្ឋានច្រកទ្វារទី២​ តាមរយៈប្រព័ន្ធអេឡិចត្រូនិច (Zoom Meeting) ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋាន ព្រមទាំងមាន​ការចូលរួមពីសំណាក់លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ នាយផ្នែក។

នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន ក៏បានអនុញ្ញាតឲ្យលោកនាយការិយាល័យរដ្ឋបាលសរុប (ស្តីទី) អាននូវសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារប្រចាំខែធ្នូ ឆ្នាំ២០២១ ជូនអង្គប្រជុំជ្រាប។

ជាមួយគ្នានោះ ក៏មានការចូលរួមពីសំណាក់លោក-លោកស្រីអនុប្រធាននាយកដ្ឋាន ក្នុងការកែសម្រួលពាក្យពេជន៍ ខ្លឹមសារ អក្ខរាវិរុទ្ធ ទៅលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែនោះផងដែរ។

ក្នុងកិច្ចប្រជុំ ក៏មានការចូលរួមធ្វើសេចក្តីរាយការណ៍អំពីសកម្មភាពក្នុងការអនុវត្តន៍ការងារជំនាញដែលបានអនុវត្តនាពេលកន្លងមក តាមបណ្តាការិយាល័យជំនាញទាំងបីផងដែរ។

ទន្ទឹមនឹងនោះ ឯកឧត្តម ប្រធាននាយកដ្ឋាន ក៏បានធ្វើការណែនាំការងារជំនាញមួយចំនួនដល់លោក-លោកស្រីអនុប្រធាននាយកដ្ឋាន ក៏ដូចជាការិយាល័យជំនាញ ក្នុងការអនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួនឲ្យបានម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយ ក្នុងការតាមដាននូវរាល់សកម្មភាព សភាពការណ៍តាមបណ្តាប៉ុស្តិ៍ទាំងអស់ ចំណុះនាយកដ្ឋាន ជាពិសេសត្រូវធ្វើសេចក្តីរាយការណ៍តាមឋានានុក្រមនៃការងារឲ្យបានត្រឹមត្រូវ។ បន្ថែមពីនេះទៀត ឯកឧត្តម ក៏បានណែនាំលោក-លោកស្រីអនុប្រធាននាយកដ្ឋានទទួលបន្ទុកតាមបណ្តាប៉ុស្តិ៍ទាំងអស់ ក៏ដូចជាលោកនាយការិយាល័យជំនាញ ក្នុងការត្រៀមខ្លួនក្នុងការចុះទៅពង្រឹង ណែនាំការងារជំនាញនៅតាមបណ្តាប៉ុស្តិ៍ ចំណុះនាយកដ្ឋាន និងត្រូវធ្វើការណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់ ក្នុងការត្រៀមខ្លួនក្នុងការវិលត្រឡប់ចូលបម្រើការងារជាប្រក្រតីវិញនាពេលខាងមុខនេះ​ ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ