ព័ត៌មានថ្មីបំផុត


បាវិត៖ នៅថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី ដោយមានការឯកភាពពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានច្រកទ្វារទី២ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានសហការជាមួយស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ថោង វណ្ណៈ ស្នងការរងនគរបាល ខេត្តស្វាយរៀង និងសហការី បានបញ្ជូនជនជាតិវៀតណាម ចំនួន២២នាក់ ស្រី០៤នាក់ ពីបទជ្រៀតចូលប្រទេស និងស្នាក់នៅខុសច្បាប់នៅកម្ពុជា ។

ជនជាតិវៀតណាមទាំង២២នាក់នេះ ត្រូវបានប្រគល់ជូនទៅប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ ប្រទេសវៀតណាម ៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ