ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងសៀវភៅ ណែនាំស្ដីពីបែបបទ នីតិវិធីសម្រាប់អនុវត្តចំពោះជនអន្តោប្រវេសន្ត នៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងសៀវភៅណែនាំស្ដីពីបែបបទ នីតិវិធីសម្រាប់អនុវត្តចំពោះជនអន្តប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ដោយឯកឧត្តម អស់លោក ជាអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន មន្ត្រីជំនាញ និងអ្នកបច្ចេកទេស ជាច្រើនរូបទៀត។
បន្ទាប់ពីស្តាប់របាយការណ៍កែសម្រួលសេចក្ដីព្រាង រួចមក ឯកឧត្តម អគ្គនាយកអន្តោប្រវេសន៍ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ គោលបំណងនៃសេចក្ដីព្រាងសៀវភៅណែនាំស្ដីពីបែបបទ នីតិវិធីសម្រាប់អនុវត្តចំពោះជនអន្តប្រវេសន៍ដែលស្នាក់នៅ ចេញ-ចូល ក្នុងគោលដៅរៀបចំអោយបានច្បាស់លាស់ ត្រឹមត្រូវស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះ ។
កិច្ចប្រជុំក៏បានធ្វើការពិភាក្សាគ្នា និងបានធ្វើការកែសម្រួលបន្ថែមទៀតដូចជាការបន្ថែមនឹងដកចេញវិញនូវពាក្យពេចន៍មួយចំនួន ដើម្បីអ្នកប្រតិបត្តិងាយយល់អត្ថន័យ និងត្រឹមត្រូវស្របច្បាប់ក្នុងការអនុវត្តតាម។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ មានប្រសាសន៍បន្តថា ត្រូវយកចំណុច ជំពូកដែលបានកែសម្រួលរួចហើយយកជាគំរូ ដើម្បីកែតម្រូវជំពូកបន្តបន្ទាប់ទៀតអោយត្រឹមត្រូវនឹងស្របតាមច្បាប់នៃព្រះរាជាណាច្រកកម្ពុជា។
ជាចុងក្រោយកិច្ចប្រជុំឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានកោតសរសើរលើកទឹកចិត្ត និងជំរុញអោយក្រុមការងារបច្ចេកទេសខិតខំបន្ថែមទៀតដើម្បីសម្រេចបានសៀវភៅណែនាំស្ដីពីបែបបទ នីតិវិធីឲ្យបានលទ្ធផលល្អប្រសើរនាពេលឆាប់ខាងមុខនេះ ៕
![](/public/ckfinder/userfiles/files/268305566_1746165088921347_379233476623665235_n.jpeg)
![](/public/ckfinder/userfiles/files/269602982_1746165112254678_8396593012946300191_n.jpeg)
![](/public/ckfinder/userfiles/files/269273332_1746165115588011_3557989325963424649_n.jpeg)
![](/public/ckfinder/userfiles/files/269619223_1746165252254664_4968659640117065215_n.jpeg)
![](/public/ckfinder/userfiles/files/268426604_1746165172254672_559306960063497580_n.jpeg)
![](/public/ckfinder/userfiles/files/269127529_1746165412254648_648821839080451575_n.jpeg)
![](/public/ckfinder/userfiles/files/268380678_1746165445587978_8361254620312404159_n.jpeg)
![](/public/ckfinder/userfiles/files/269259464_1746165512254638_100366722656440872_n.jpeg)
![](/public/ckfinder/userfiles/files/269830620_1746165545587968_2720884247354757093_n.jpeg)