ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ព្រមទាំងប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ប្រគល់ភារកិច្ច បំពាក់ឋានន្តរស័ក្តិជូននាយនគរបាល និងមន្ត្រី នៃនាយកដ្ឋាន
នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ព្រមទាំងប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ប្រគល់ភារកិច្ច បំពាក់ឋានន្តរស័ក្តិជូននាយនគរបាល និងមន្ត្រី នៃនាយកដ្ឋាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករង និងជាប្រធាននាយកដ្ឋាន ឯកឧត្ដម ឧត្តមសេនីយ៍ទោ ងិន សុផាត អគ្គនាយកនាយករង នៅសាលប្រជុំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
កិច្ច្រជុំនេះក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ ទីប្រឹក្សាក្រសួងមហាផ្ទៃ អគ្គនាកយរង លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីនាយ នាយរងការិយាល័យ លោកប្រធានក្រុមផ្តល់ទិដ្ឋាការនិងមន្ត្រីពាក់ព័ន្ធ ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ប្រធានអង្គប្រជុំ បានលើកពីបញ្ហាចម្បងៗមួយចំនួន រួមមាន មន្ត្រីទាំងអស់ត្រូវសាកល្បងប្រើប្រាស់ ចរន្តឯកសារ ចេញ ចូល តាមរយៈអេឡិចត្រូនិច។ បន្តពង្រឹងក្រុមការងារផ្តល់ទិដ្ឋាការប្រចាំការនៅតាមបណ្តាលច្រកទ្វារព្រំដែនអន្តជាតិ បន្តចងក្រង ការងារសមទ្ធិផល រយ:ពេល ៣០ឆ្នាំ និងបន្តធ្វើសមទ្ធិផល ០៥ឆ្នាំ របស់នាយកដ្ឋាន ។ កិច្ចប្រជុំប្រព្រឹត្តិទៅដោយភាពរីករាយ និងស្និតស្នាល។
![](/public/ckfinder/userfiles/files/269885002_1748036378734218_5133229865504052744_n(1).jpeg)
![](/public/ckfinder/userfiles/files/269444815_1748036772067512_8432137673340858679_n.jpeg)
![](/public/ckfinder/userfiles/files/269820817_1748036642067525_6085515170385097962_n.jpeg)
![](/public/ckfinder/userfiles/files/269714773_1748037012067488_1462496426476435855_n.jpeg)
![](/public/ckfinder/userfiles/files/269882689_1748036985400824_2094559702640684262_n.jpeg)
![](/public/ckfinder/userfiles/files/269595585_1748036948734161_7162836293817679055_n.jpeg)
![](/public/ckfinder/userfiles/files/269740313_1748036818734174_2116586330153583120_n.jpeg)
![](/public/ckfinder/userfiles/files/269859691_1748036688734187_6788758600343997274_n.jpeg)
![](/public/ckfinder/userfiles/files/269724203_1748036595400863_1235411151390342033_n.jpeg)
![](/public/ckfinder/userfiles/files/269287718_1748036868734169_5782175505762503018_n.jpeg)
![](/public/ckfinder/userfiles/files/269686173_1748036745400848_2017518341356830179_n.jpeg)
![](/public/ckfinder/userfiles/files/269847178_1748036912067498_8050105085244623498_n.jpeg)