ព័ត៌មានថ្មីបំផុត


នារសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ និងការពង្រឹងការផ្ដល់ទិដ្ឋការ និងការងារស៊ើបអង្កេត។ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម អគ្គនាយករង ឯកឧត្តមប្រធាននាយកដ្ឋាន និងឯកឧត្តម លោកជំទាវ អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ក្នុងកិច្ចប្រជុំនោះឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ជំរុញឱ្យមន្ត្រីជំនាញត្រូវពង្រឹងត្រួតពិនិត្យការងារ ក្នុងការផ្តល់ទិដ្ឋការ និងការងារអនុវត្តនីតិវិធី ដើម្បីងាយស្រួលស្វែងរកការប្រព្រឹត្តបទល្មើសរបស់ជនបរទេស។ នាយឧត្តមសេនីយ៍ អគ្គនាយក បានបញ្ជាក់ថាកងកម្លាំងជំនាញរបស់នាយករដ្ឋានទាំងអស់ត្រូវចេះមើលត្រា ឬទិដ្ឋកាដែលមានសញ្ញាក្លែងក្លាយ ឲ្យបានច្បាស់លាស់ដើម្បីងាយស្រួលស៊ើបអង្កេតបន្តនីតិវិធី ៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ