ព័ត៌មានថ្មីបំផុត


ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៥នាក់ តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក

 

នៅរសៀលថ្ងៃព្រហស្បត្តិ៍ ៧កើត ខែកក្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៥នាក់ (ស្រី១៩នាក់) តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក (ខេត្តកំពត) ករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ ក្នុងនោះទទួលពីស្នងការដ្ឋាននគរបាលខេត្តកោះកុងចំនួន ១នាក់, ទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន៦នាក់, (ស្រី៤នាក់) និងទទួលពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួន ១៨នាក់ (ស្រី១៥នាក់)។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ