ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្ដីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន AMMTC តាមប្រព័ន្ធវីដេអូ ដែលដឹកនាំដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃពីទីស្ដីការក្រសួង។

ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ ដែលបានអញ្ជើញអមសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំថ្នាក់តំបន់ដ៏មានសារៈសំខាន់នេះ រួមមានឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយក ប្រធានអង្គភាព ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយមាន សាធារណៈរដ្ឋសង្គមនិយមវៀតណាម ជាប្រធានប្ដូរវេន និងមានការអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូដូចគ្នាដែរ ពីសំណាក់ឯកឧត្តម លោកជំទាវ ជារដ្ឋមន្ត្រីនៃប្រទេសសមាជិកអាស៊ានផ្សេងទៀត៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ