កំពង់ចាម៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សិត សិលា ស្នងការរងផែនការងារអន្តោប្រវេសន៍ បានចាត់តាំងលោកវរសេនីយ៍ឯក យ៉ិន ប៊ុនថេង នាយការិយាល័យគ្រប់គ្រងជនបរទេស និងសហការី នាំយកថវិកាមិត្តជួយមិត្ត ក្នុងផែនការងារអន្តោប្រវេសន៍ ចំនួន ២៥០,០០០៛ (ពីររយហាសិបពាន់រៀល) ទៅប្រគល់ជូនលោកអនុសេនីយ៍ឯក នួន រតនា នាយផ្នែកអធិការកិច្ចហត្ថពលករបរទេស នៃការិយាល័យគ្រប់គ្រងជនបរទេស ដែលភរិយាសម្រាលបុត្រ នៅសម្ភព សុខ ចាន់តារា ជាប់ស្តុបផ្សារញ៉ែកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០។

ជាការឆ្លើយតបចំពោះការយកចិត្តទុកដាក់ គិតគូរកូនចៅក្រោមឱវាទ លោកអនុសេនីយ៍ឯក នួន រតនា មានក្តីសោមនស្សរីករាយសូមគោរពអរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមិត្តរួមអាជីពទាំងអស់ សូមទទួលបាននូវពុទ្ធពរបួនប្រការ គឺអាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ