ព័ត៌មានថ្មីបំផុត


ស្ទឹងត្រែង៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល បានសហការជាមួយ មន្ត្រីចត្តាឡីស័ក ត្រួតពិនិត្យ វាស់កំដៅ និងសម្រួលបែបបទចេញពីប្រទេស ជូនពលរដ្ឋខ្មែរចំនួន ០១នាក់ ដើម្បីធ្វើដំណើរចេញទៅធ្វើការងារ នៅប្រទេសឡាវ និងពលរដ្ឋខ្មែរចំនួន ០២នាក់ វិលត្រឡប់ចូលប្រទេសកម្ពុជាវិញ។

ដោយយោងតាមគោលការណ៍ របស់ក្រសួងសុខាភិបាល ប៉ុស្តិ៍បានប្រគល់ពលរដ្ឋខ្មែរខាងលើ ជូនមន្ត្រីចត្តាឡីស័ក  ដើម្បីគ្រប់គ្រងនិងអនុវត្តនីតិវិធីបន្ត៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ