ព័ត៌មានថ្មីបំផុត


ស្វាយរៀង៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៩និង០០នាទី លោកឧត្តមសេនីយ៍ត្រី ថោង វណ្ណៈ ស្នងការរងផែនការងារអន្តោប្រវេសន៍ បានដឹកនាំកម្លាំងអន្តោប្រវេសន៍ នាំយកសម្ភារៈ និងថវិកា ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី សូ រីណា នាយរងផ្នែកទទួលការងារអន្តោប្រវេសន៍ ស្រុកកំពង់រោទិ៍ ដែលកំពុងមានជម្ងឺលើសឈាម និងជម្ងឺទឹមនោមផ្អែម ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។

លោកស្នងការរង និងក្រុមការងារ បាននាំយកសម្ភារៈ ថវិការួមមាន៖ ទឹកសុទ្ធវីតាល់ចំនួន ០២កេះធំ, ទឹកផ្លែឈឺចំនួន ០២កេះ, ទឹកដោះគោឆៅចំនួន ០២យួរ និងថវិកាចំនួន ៤០០.០០០៛ (បួនរយពាន់រៀល)៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ