កំពត៖ នាថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៨និង០០នាទី ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ឯកឧត្តមឧត្តមសេនីយ៍ឯក ហែម ថេង អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារដោះស្រាយបណ្ដឹង បានអញ្ជើញដឹកនាំក្រុមការងារ ដោះស្រាយបណ្ដឹងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បើកកិច្ចប្រជុំដោះស្រាយបណ្ដឹងមួយករណី នៅក្រុងកំពតខេត្តកំពត។

នៅក្នុងកិច្ចប្រជុំដោះស្រាយបណ្ដឹងនេះ ក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ទោ អនុប្រធានក្រុមការងារដោះស្រាយបណ្ដឹង០៣នាក់, លោកស្នងការរងផែនអន្តោប្រវេសន៍, លោកនាយការិយាល័យអន្តោប្រវេសន៍, លោកអធិការ-អធិការងក្រុងកំពត, តំណាងអភិបាលក្រុងកំពត, ចៅសង្កាត់, នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងមេភូមិ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ