ព័ត៌មានថ្មីបំផុត


បាត់ដំបង៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៨និង០០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូងបានចូលរួមកិច្ចប្រជុំណែនាំកិច្ចការងារមួយចំនួន និងចុះពិនិត្យទីតាំងមណ្ឌលចត្តាឡីស័ក នៅវិទ្យាល័យ កំរៀង ខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។

នៅក្នុងកិច្ចប្រជុំ និងការចុះពិនិត្យទីតាំងមណ្ឌលចត្តាឡីនោះក៏មានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត, លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត, លោកប្រធានមន្ទីរពាក់ព័ន្ធ, ប្រធានច្រកទ្វារព្រំដែន, កម្លាំងវរៈការពារព្រំដែន, កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងស្ថាប័ន អង្គភាពពាក់ព័ន្ធមួយចំនួន។

ក្រោយពីកិច្ចប្រជុំបានបញ្ចប់ឯកឧត្តម និងប្រតិភូអមដំណើរ បានអញ្ជើញមកត្រួតពិនិត្យ មើលកន្លែងចត្តាឡីស័កប្រចាំច្រកទ្វារព្រំដែនអន្តរជាតិដូង។      

ក្នុងនោះដែរមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឧបត្ថម្ភម៉ាស់ចំនួន ០១កេស ស្មើនិង ៤,៥០០ម៉ាស់ ដល់មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ