ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៤និង០០ នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី បានចូលរួមពិធីប្រគល់-ទទួល អំណោយមនុស្សធម៌ របស់ប្រធានសមាគមន៍អំពៅ ជាយដែនបូព៌ា នូវទឹកបរិសុទ្ធ ចំនួន ៨០យួរ និងផ្លែក្រូច ចំនួន ០៣កេសតាមរយៈក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក សាលាបឋមសិក្សា ហ៊ុន សែន ជ្រៃសីមា ស្ថិតក្នុងស្រុកសំពៅលូនខេត្តបាត់ដំបង៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ