ព័ត៌មានថ្មីបំផុត


ក្រចេះ៖ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៨និង៣០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ បានទទួលអនិកជនវៀតណាមចំនួន ០២នាក់ ពីភាគីប៉ុស្តិ៍យោធាការពារព្រំដែនវៀតណាម ៨០១ហ័រលឺ ដែលអនិកជនវៀតណាមទាំងពីរនាក់ខាងលើ បានធ្វើដំណើរ ចេញពីប្រទេសកម្ពុជា តាមច្រករបៀងជ្រាវ ស្រុកស្នួល ខេត្តក្រចេះ ហើយត្រូវយោធាការពារព្រំដែនវៀតណាម ឃាត់ខ្លួនកាលពីម៉ោង ១០និង០០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

តាមការសាកសួរ អនិកវៀតណាមទាំងពីរនាក់ខាងលើនេះ មានឈ្មោះ ហូវ យ៉ាងអ៊ុក ភេទប្រុស អាយុ ៦៩ឆ្នាំ ទីលំនៅភូមិជីហែ ឃុំពាមប្រភ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម និងឈ្មោះ ផេង ហ៊ាង ហៅ គូ អាយុ ៣៤ឆ្នាំ ទីលំនៅភូមិគីរីមង្គល ឃុំអូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ។

ដោយយោង​តាម​សេចក្តីប្រកាស ​របស់​ក្រសួង​សុខាភិបាល ​ក្រុម​ការងារ​ចត្តាឡី​ស័ក បា​ន​បញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅមន្ទីពេទ្យបង្អែកស្នួល ខេត្តក្រចេះ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ