ព័ត៌មានថ្មីបំផុត


បន្ទាយមានជ័យ៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៧និង០០នាទី ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងជំនួយការដឹកនាំនាយកដ្ឋានច្រកទ្វារទី១ បានអញ្ជើញមកត្រួតពិនិត្យកម្លាំងក្នុងកងជួរ នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ មានមតិណែនាំមួយចំនួន ដល់មន្រ្តីប៉ុស្តិ៍ស្រីពី ការពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ និងការអនុវត្តការងារជំនាញប្រចាំថ្ងៃ ដោយចូលរួមសហរការជាមួយសម្ថកិច្ច និងស្ថាប័នពាក់ព័ន្ធការពារទប់ស្កាត់ អំពើភេរវកម្មឆ្លងដែន និងការពារសន្តិសុខ សុវត្ថភាព សណ្តាប់ធ្នាប់សង្គម រួមទាំងគ្រប់គ្រងការវិលត្រឡប់របស់ពលរដ្ឋខ្មែរដែលអាជ្ញាធរថៃបញ្ជូនមក និងវិធានការការពារ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

ចុងបញ្ចប់ឯកឧត្តម នាយឧត្តមសេនីយ៍ បានពាំនាំនូវការសួរសុខទុក្ខមន្ត្រីគ្រប់រូបពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងបានរំលឹកដល់មន្រ្តីទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ព្រមទាំងលើកសរសើរមន្រ្តីទាំងអស់ ដែលកន្លងមកខិតខំបំពេញការងារជំនាញ បានយ៉ាងល្អប្រសើរ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ