ព័ត៌មានថ្មីបំផុត


តាកែវ៖ នាថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត​ ទោស័ក​ ព.ស​.២៥៦៤ ត្រូវនឹងថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង​១០និង១០នាទីថ្ងៃលោកវរសេនីយ៍ឯក អ៊ុក គឹមកណ្ណិកា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន បានដឹកនាំកម្លាំងទៅចូលរួមកម្មវិធីជូនពរក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមឆ្នាំ២០២១ ដល់ស្ថាប័នភាគីវៀតណាមចំនួន០៦ នៅត្រង់ចំណុចបង្គោលព្រំដែន២៧៥មាន ប្រធានអង្គភាពទីស្នាក់ច្រកទ្វារអន្តរជាតិ ទិន បៀង, អង្គភាពយោធាការពារព្រំដែនប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ ទិន បៀង, អង្គភាពគយ និងរដ្ឋាករ ប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ទិន បៀង, អង្គភាពចត្តាឡីស័ក ប៉ុស្តិ៍ច្រកទ្វារព្រំអន្តរជាតិ ទិន បៀង, ប្រធានគណៈកម្មាធិការប្រជាជនស្រុក ទិន បៀង, អង្គភាពនគរបាលប្រជាជនស្រុក ទិន បៀង។

ក្នុងពិធីនេះដែរ ភាគីទាំងពីរបានប្ដេជ្ញាចិត្ត ក្នុងឆ្នាំ២០២១នេះនឹងបន្តកិច្ចសហប្រត្តិការការងារ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងភូមិសាស្ត្រច្រកទ្វារព្រំដែន ការងារជំនាញ ជាពិសេសពង្រឹងសកម្មភាពត្រួតពិនិត្យមនុស្ស មធ្យោបាយ ឆ្លងកាត់ព្រំដែន ដើម្បីការពារការឆ្លងនៃមេរោគកូវីដ-១៩ តាមរយៈអ្នកធ្វើដំណើរ ដែលមិនបានធ្វើចត្តាឡីស័កតាមគោលការណ៍របស់ក្រសួងសុខាភិបាលជាពិសេសតាមការណែនាំរបស់រាជរដ្ឋាភិបាល៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ