ព័ត៌មានថ្មីបំផុត


ស្វាយរៀង៖ នាថ្ងៃទី០២-០៣ ខែកុម្ភ: ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក គឿន​ សុភ័ក្រ្តា​ អគ្គនាយករងអន្តោប្រវេសន៍ បានអញ្ជើញចូលរួមពិធីបើកសិក្ខាសាលាមួយ ក្រោមប្រធានបទ "បដិសណ្ឋាកិច្ចល្អទេសចរណ៍មានសុវត្ថិភាព" នៅប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ខេត្តស្វាយរៀង។

អញ្ជើញចូលរួមជាគណ:អធិបតីរួមមាន ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍, ឯកឧត្ដម ទូច ប៉ូលីវ៉ាអភិបាលរងខេត្តស្វាយរៀង, អភិបាលស្រុក, ប្រធានប៉ុស្តិ៍ព្រៃវល្លិ៍, មន្ត្រីប៉ុស្តិ៍, មន្ត្រីគយ, មន្ត្រីចតាឡីស័ក និងមន្ត្រីពាក់ព័ន្ធសរុបចំនួន៦៤នាក់។

ក្នុងពិធីនេះដែរ គណ:អធិបតីអញ្ជើញមានមតិណែនាំ និងបើកសិក្ខាសាលាឲ្យចាប់ផ្តើមដំណើរការ រួមទាំងគ្រូបង្ហាត់បានបង្ហាញអស់រយ:ពេល ០២ថ្ងៃហើយ ដោយទទួលបាននូវការយល់ដឹងបានល្អប្រសើរ និងបានចែកជូននូវវិញ្ញាបនបត្រចេញដោយក្រសួងទេសចរណ៍ ដល់សិក្ខាកាមដែលបានចូលរួមក្នុងពិធីនោះ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ