ព្រៃវែង​៖ នាព្រឹកថ្ងៃ​ព្រហស្បតិ៍​ ១៤​កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ២០២១ យោងតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ លោកឧត្តមសេនីយ៍ត្រី សុខ​ វណ្ណៈ​ អនុ​ប្រធាននាយកដ្ឋានច្រកទ្វារទី២ ជាតំណាង ​ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ប្រធាននាយកដ្ឋានច្រកទ្វារទី២​ បានដឹកនាំក្រុមការងារ ចុះពង្រឹងការងារជំនាញគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិ ដើម្បីចូលរួមទប់ស្កាត់ ការលួចឆ្លងដែនដោយខុសច្បាប់ និងការអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ស្តីអំពីការឆ្លងរីករាលដាលជាសកល នៃមេរោគកូវីដ-១៩ (Covid-19)។

លោកឧត្តមសេនីយ៍ត្រី​ សុខ​ វណ្ណៈ​ អនុ​ប្រធាននាយកដ្ឋានច្រកទ្វារទី២ ក៏បានបន្តចុះពិនិត្យភូមិសាស្រ្តជាក់ស្តែង ស្លាបស្តាំ ស្លាបឆ្វេងស្ថិតក្រោមការគ្រប់គ្រងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ​បន្ទាយ​ចក្រី​ ខេត្តព្រៃវែង​៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ