ព័ត៌មានថ្មីបំផុត


ព្រៃវែង៖ នៅព្រឹកថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទី លោកឧត្តមសេនីយ៍ទោ នួន សុផាត អនុប្រធាននាយកដ្ឋានច្រកទ្វារទី២ និងសហការី បានអញ្ជើញចុះមកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ដើម្បីប្រជុំកងជួរ ត្រួតពិនិត្យកងកម្លាំង។

បន្ទាប់មកលោកឧត្តមសេនីយ៍ទោ នួន សុផាត បានផ្សព្វផ្សាយបទបញ្ជា ក៏ដូចជាគោលការណែនាំដ៏ខ្ពង់ខ្ពស់ របស់ថ្នាក់ដឹកនាំនាយកដ្ឋាន ក៏ដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្ថែមទៅទៀតនោះ លោកឧត្តមសេនីយ៍ទោ បានជំរុញឲ្យបន្តរឹតបន្តឹងគ្រប់គោលដៅប្រចាំការទាំងអស់ក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ស្កាត់នូវរាល់ការជ្រៀតចូលដោយខុសច្បាប់នូវជនបរទេស និងប្រជាពលរដ្ឋខ្មែរចូលប្រទេសដោយគេចវេសពីការធ្វើចត្តាឡីស័ក ហើយចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារនិង៣កុំ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងអង្គភាព។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ និងសហការី បានអញ្ជើញចុះត្រួតពិនិត្យតាមបណ្តាគោលដៅអនុវត្តការងារជំនាញទាំងអស់ផងដែរ៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ