តាកែវ៖ នៅថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំជូត​ ទោស័ក​ ព.ស.​២៥៦៤ ត្រូវនឹងថ្ងៃទី​១២ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង​ ១៥និង៣០នាទីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន បានចាត់តាំងលោកវរសេនីយ៍ឯក ញឹម សុខលី នាយរងប៉ុស្តិ៍ស្តីទី អមដំណើរលោកឧត្តមសេនីយ៍ទោ ថូ  ភ័ត្រា អនុប្រធាននាយកដ្ឋានច្រកទ្វារទី២ ជាតំណាងឯកឧត្ដម ឧត្ដមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ ដឹកនាំកម្លាំងប៉ុស្តិ៍ចុះត្រួតពិនិត្យ ពង្រឹងការងារគ្រប់គ្រងតាមគោលដៅប្រតិបត្តិការរបស់ប៉ុស្តិ៍។

បន្ទាប់មកលោកឧត្តមសេនីយ៍ទោ ថូ  ភ័ត្រា ដើរល្បាតក្ដាប់សភាពការណ៍នៅក្នុងភូមិសាស្ត្រ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដើម្បីទប់ស្កាត់រាល់ការលួចឆ្លងដែនដោយខុសច្បាប់ សំដៅរកឲ្យឃើញ ទាន់ពេលនៃអ្នកដំណើរពលរដ្ឋខ្មែរ និងជនបរទេសដែលមានបំណងគេចវេសពីការធ្វើចត្តាឡីស័ក នៃវិធានការក្រសួងសុខាភិបាល។

ក្រោយពីចុះត្រួតពិនិត្យគោលដៅរួច លោកឧត្ដមសេនីយ៍ទោ បានបើកកិច្ចប្រជុំណែនាំឲ្យមន្ត្រីប៉ុស្តិ៍ ចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមគោលការណ៍ស្ម័គ្រចិត្តឲ្យបានគ្រប់ៗគ្នា និងបានជំរុញឲ្យកងកម្លាំងទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការអនាម័យការពារខ្លួន ឲ្យរួចផុតពីការឆ្លងជំងឺកូវីដ-១៩ តាមប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាគោលការណ៍ក្រសួងសុខាភិបាល គឺ ៣ការពារ និង៣កុំ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ