ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ ក្នុងឱកាសប្រកបដោយសិរីមង្គល ដ៏ប្រសើរថ្លៃថ្លា នៃទិវាខួបកំណើតគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធអគ្គនាយកអន្តោប្រវេសន៍ តាងនាមឲ្យនគរបាលអន្តោប្រវេសន៍ និងក្នុងនាមឯកឧត្តមផ្ទាល់ ព្រមទាំង ភរិយា សូមសម្តែងនូវសេចក្តីសោមនស្សរីករាយ ដោយ ស្មោះអស់ពីដួងចិត្ត សូមគោរពជូននូវសព្ទសាធុការពរជ័យ បវរមហាប្រសើរ សូម សម្តេចអគ្គមហាសេនាបតីតេជោ ប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុខសន្តិភាព និងសម្បូរសប្បាយ រុងរឿងជារៀងរហូតតទៅ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ