ព័ត៌មានថ្មីបំផុត


ក្រចេះ៖ នៅថ្ងៃចន្ទ ០៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៨និង៤០នាទីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ បានធ្វើសណ្តាប់ធ្នាប់ និងការពារសន្តិសុខ ជូនគណប្រតិភូ ០១ក្រុម ដឹកនាំដោយឯកឧត្តម វ៉ា ថន និងសហការី មកពីមន្ទីរជំនាញជុំវិញខេត្ត និងកម្លាំងប្រដាប់អាវុធ។

បន្ទាប់មកប៉ុស្តិ៍បានចាត់តាំងនាយរងប៉ុស្តិ៍ចំនួន ០២រូប ក្នុងការចូលរួមប្រគល់អំណោយ មានគ្រឿងឧបភោគ បរិភោគ ថវិកា ម៉ាស់អាល់កុល ព្រមទាំងសំភារៈបរិក្ខាមួយចំនួន ជូនកងវិស្វកម្ម ស្ថាបនាស្ពានថ្នល់ ខ្សែបន្ទាត់ព្រំដែន នៃភូមិសាស្រ្តខេត្តក្រចេះ មកពីអង្គភាពចំនួន ៤ គឺកងវិស្វកម្មលេខ ៧១៣, ៧១៤ លេខ៧ និងអង្គភាពកងវរ:សេនាតូចលេខ២០៤ ខេត្តក្រចេះ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ