ព័ត៌មានថ្មីបំផុត


ក្រចេះ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១និង៤៥នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ បានបំពេញបែបបទជូនអ្នកដំណើរសញ្ជាតិវៀតណាម មកពីក្រុមហ៊ុន ដុងភូ ធ្វើដំណើរចូលប្រទេស មានចំនួន ៣៨នាក់។

ដោយយោង​តាម​សេចក្ដីប្រកាស ​របស់​ក្រសួង​សុខាភិបាល ​ក្រុម​ការងារ​ចត្តាឡី​ស័ក បា​ន​អនុវត្តវិធានការ របស់​ក្រសួង​សុខាភិបាលបញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅផ្ទះសំណាក់ត្រពាំងស្រែ នៃភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ និងក្រោមការគ្រប់គ្រងរបស់មន្ទីរសុខាភិបាល ខេត្តក្រចេះ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ