ព័ត៌មានថ្មីបំផុត


ក្រចេះ៖ នៅថ្ងៃព្រហស្បត្តិ៍ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទី លោកវរសេនីយ៍ឯក ឃួន សេងគឿន នាយប៉ុស្តិ៍ស្តីទី បានដឹកនាំកម្លាំងចូលរួមទទួលសំដែងការអបអរសាទរ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ ពីវរៈយោធាការពារព្រំដែនវៀតណាម ៨០១ គយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិ ហ័រលឺ វៀតណាម នៅចំណុចបង្គោលព្រំដែនលេខ៦៩។

បន្ទាប់ពីកិច្ចសំណេះសំណាលសួរសុខទុក្ខ ដោយមានការសំណូមពរពីភាគីទាំងពីរ លើការសំរបសំរួលមធ្យោបាយដឹកជញ្ជូន ឆ្លងកាត់ទៅមក រវាងច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ-ហ័រលឺ និងទទួលវត្ថុអនុស្សាវរីយ៍រួចមក ពិធីនេះបានបញ្ចប់ទៅដោយស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងភាគីពីរ៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ