ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៥៨៨នាក់ អ្នកជាសះស្បើយចំនួន ៤១៥នាក់ និងអ្នកស្លាប់ចំនួន ០៧នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង២០នាក់ទៀតជាអ្នកដំណើរមកពីបរទេស។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ២៨,៨២៥នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ២១,៣១៥នាក់ និងអ្នកស្លាប់ សរុបចំនួន ២០៣នាក់៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ