ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាថ្ងៃអង្គារ ៦កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទី នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញចូលរួមប្រជុំពិនិត្យ ពិភាក្សា លើសេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពីការពិន័យជាប្រាក់ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីអន្តោប្រវេសន៍ តាមប្រព័ន្ធវីដេអូ (ZOOM) ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។

កិច្ចប្រជុំបានប្រារព្ធឡើងនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ តំណាងអគ្គនាយកដ្ឋាននានានៃក្រសួង និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

សេចក្តីប្រកាសអន្តរក្រសួង ស្តីពីការពិន័យជាប្រាក់ចំពោះអំពើល្មើសនឹងច្បាប់ ស្ដីពីអន្តោប្រវេសន៍នេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹង ការអនុវត្តន៍ច្បាប់ស្តីពីអន្តោប្រវេសន៍ប្រកបដោយប្រសិទ្ធភាព៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ