ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៦៩៣នាក់ អ្នកជាសះស្បើយចំនួន ៧៥៤នាក់ និងអ្នកស្លាប់ចំនួន ០៧នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង៣៣នាក់ទៀតជាអ្នកដំណើរមកពីបរទេស។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន៤០,១៥៧នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៣៤,៣២៥នាក់ និងអ្នកស្លាប់ សរុបចំនួន ៣៦៨នាក់៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ