ព័ត៌មានថ្មីបំផុត


ស្វាយរៀង៖ នៅថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៩និង៤០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានពិនិត្យឃើញ លោកឧត្តមសេនីយ៍ត្រី បូ គឹមជួន នាយការិយាល័យបណ្តុះបណ្តាល នាយកដ្ឋានបុគ្គលិក នៃក្រសួងការពារជាតិ មកទទួលសិក្ខាកាមចំនួន ១១១នាក់ ដែលបានបញ្ចប់ការសិក្សាពីប្រទេសវៀតណាម។

ទទឹមនឹងនេះប៉ុស្តិ៍បានសម្រួលបែបបទជូនក្រុមសិក្ខាកាមខាងលើ ចុងបញ្ចប់លោកឧត្តមសេនីយ៍ត្រី បូ គឹមជួន ក៏បានថ្លែងអំណរគុណដល់ប៉ុស្តិ៍ដែលបានជួយសម្រួលបែបបទជូនក្រុមសិក្ខាកាម។

ដោយអនុវត្តតាមគោលការណ៍របស់ ក្រសួងសុខាភិបាល ក្រុមការងារបានធ្វើចត្តាឡីស័កសិក្ខាកាមខាងលើ នៅសាលាហ្វឹកហ្វឺននិងបញ្ជូនសារ ខេត្ត កំពង់ស្ពឺ តាមវិធានរបស់ក្រសួង៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ