ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៨២៥នាក់ អ្នកជាសះស្បើយចំនួន ១,០២២នាក់ និងអ្នកស្លាប់ចំនួន ២១នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង៤២១នាក់ទៀតជាអ្នកដំណើរមកពីបរទេស។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន៦៨,៧៨៦នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៦១,០៣៩នាក់ និងអ្នកស្លាប់ សរុបចំនួន ១,១៤៩នាក់៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ