ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍​ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចនិងបែងចែកភារកិច្ចរបស់ក្រុមការងារចងក្រង រៀបចំសមិទ្ធផលការងារ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាប់ពីអាណត្តិទី១ នៃរាជរដ្ឋាភិបាលកម្ពុជា រហូតដល់បច្ចុប្បន្ន។

អញ្ជើញចូលរួមកិច្ចប្រជុំនៅឯអគារ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នាពេលនេះ មាន ឯកឧត្តម ឧត្តមសេនីយ៍ អគ្គនាយករងអន្តោប្រវេសន៍ ប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថាការងារចងក្រង រៀបចំសមិទ្ធផលការងាររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវតែមានប្រធានបទ និងទម្រង់មួយច្បាស់លាស់ ដោយតែសារទម្រង់វាមានបែបបទខុសគ្នាហើយការរៀបរៀង និងចងក្រងនេះទៀតសោក ត្រូវបែងចែកសមិទ្ធផលការងារតាមផែ្នក តាមជំនាញផ្សេងៗ រីឯការសរេសរវិញត្រូវផ្អែកលើព័ត៌មានដែលបានមកពីមន្រី្តអន្តោប្រវេសន៍ រួមទាំងការស្រាវជ្រាវរបាយការណ៍ប្រចាំឆ្នាំ ដែលមានស្រាប់ ដោយមានទាំងរូបភាព និងខ្លឹមសារពាក្យពេជន៍ច្បាស់លាស់៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ