ព័ត៌មានថ្មីបំផុត


ព្រះសីហនុ៖ នារសៀលថ្ងៃសុក្រ ០៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ទោ ហាស់ សុត្ថា ប្រធាននាយកដ្ឋានជនបរទេសអន្ដោប្រវេសន្ដ ជាអ្នកវិនិយោគឯកជន និងជាប្រធានក្រុមការងារចម្រុះចល័ត លើការងារអធិការកិច្ចហត្ថពលកម្មបរទេសនៅទូទាំង ២៥រាជធានី-ខេត្ត បានអញ្ជើញដឹកនាំក្រុមការងារចម្រុះចល័ត​ ដោយមានការចូលរួមពី លោក  ហេង ហ៊ត អនុប្រធាននាយកដ្ឋានមុខរបរ និងហត្ថពលកម្ម  តំណាងអគ្គនាយកដ្ឋានការងារ បានចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ។

ការចុះជួបសម្ដែងការគួរសមនេះ បានប្រារព្ធឡើងនៅសាលប្រជុំសាលាខេត្ដព្រះសីហនុ គឺដើម្បីពិភាក្សាការងារ ស្ដីពីការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស តាមសហគ្រាស គ្រឹះស្ថាននានា នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។

ឯកឧត្ដម អភិបាលខេត្ត បានសម្ដែងការគាំទ្រ ក្នុងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសក្នុងឆ្នាំ២០២១ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធិភាព៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ